What’s the difference between Characteristics of ROM and RAM?

Posted: ខែមករា 12, 2021 in Computer Basic

Characteristics of ROM Vs Characteristics of RAM

ខាងក្រោមនេះគឺជា លក្ខណៈសំខាន់ៗមួយចំនួនរបស់ RAM និង ROM ៖
*លក្ខណៈរបស់ RAM
-​ RAM chips គឺការប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រទូទៅ សម្រាប់ការចាប់ផ្តើមដំណើរការ​ និងការផ្ទុកទិន្នន័យ ទៅលើប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីផ្សេងៗ ។
– មានដំណើរការលឿនជាងមុនក្នុងការ Read and Write​ ។
-​ RAM អាចរក្សាទុកទិន្នន័យជាបណ្តោះអាសន្ន នៅពេលកុំព្យូទ័រកំពុងដំណើរការ ។
– RAM chip អនុញ្ញាតឲ្យអ្នករក្សាទុកទិន្នន័យបានច្រើន ជីហ្គាបៃ (GB)​ ។
– កុំព្យូទ័រដែលប្រើប្រព័ន្ធប្រតិបត្តិការ 32-bit អាចមានទំហំអតិបរិមានៃRAM 4 GB ខណៈពេលដែល 64-bit  មានទំហំនៃ RAM រហូតដល់ទៅ 16 GB ។

*លក្ខណៈរបស់ ROM
– អាច write ទិន្នន័យបានតែម្ដង ទោះយ៉ាងណាក៏ដោយនៅពេលដែលវាត្រូវបាន write វាអាច read បានគ្រប់ពេល ។
– ROM chip ត្រូវបានប្រើជាចម្បងនៅក្នុងដំណើរការចាប់ផ្តើមនៃកុំព្យូទ័រសម័យទំនើប ។
– ROM មិនងាយនឹងផ្លាស់ប្តូរ ការរក្សាទុកទិន្នន័យបានតែពី​ មេហ្គាបៃ (MB) ប៉ុណ្ណោះ​, អាចដល់ ៤ មេហ្គាបៃ ឬច្រើនជាងនេះក្នុងមួយបន្ទះឈីប​ (Chip)។

បញ្ចេញមតិ